Menu
ធនធានឯកសារ
- ធនធានជំនួយការបង្រៀន ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទៅកាន់ឧត្តមសិក្សា – រូបភាពព័ត៌មាន (Infographics) ដែលមានព័ត៌មានអំពី (១) ការផ្លាស់ប្តូរទៅកាន់ឧត្តមសិក្សា (HE), (២) សមត្ថភាពដែលទាមទារសម្រាប់ភាពជោគជ័យ, (៣) បញ្ហាប្រឈមដែលនិស្សិតបរិញ្ញាបត្រឆ្នាំទី១ជួបប្រទះ, និង (៤) ការឆ្លើយតបទៅនឹងសំណួរដែលគ្រូបង្រៀនមានអំពីឧត្តមសិក្សា។ ធនធានទាំងនេះរៀបចំឡើងក្នុងបំណងឱ្យគ្រូវិទ្យាល័យប្រើប្រាស់សម្រាប់ប្រឹក្សាអាជីព ដើម្បីជួយសិស្សានុសិស្ស – ជាពិសេសអ្នកតំណាងពីក្រុមងាយរងគ្រោះ – ឱ្យមានព័ត៌មានត្រឹមត្រូវអំពីឧត្តមសិក្សា ដែលពួកគេត្រូវការដើម្បីត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ [D2.1]
- វីដេអូខ្លីៗផ្តល់ព័ត៌មានសម្រាប់សិស្ស និងគ្រួសាររបស់ពួកគេ – វីដេអូទម្រង់ Tiktok សម្រាប់ (i) សិស្សវិទ្យាល័យ (លើកទឹកចិត្តឱ្យចុះឈ្មោះចូលរៀនឧត្តមសិក្សា ជួយក្នុងការជ្រើសរើសកម្មវិធីសិក្សា និងឆ្លើយតបសំណួរដែលសិស្សមានអំពីឧត្តមសិក្សា/ការផ្លាស់ប្តូរទៅឧត្តមសិក្សា ជាពិសេសសិស្សមកពីក្រុមងាយរងគ្រោះ) និង (ii) គ្រួសារដែលមានបទពិសោធន៍តិចតួច ឬគ្មានសោះអំពីឧត្តមសិក្សា (ឆ្លើយតបសំណួរដែលសមាជិកគ្រួសារមានអំពីការផ្លាស់ប្តូរទៅឧត្តមសិក្សា និងវិធីគាំទ្រកូនៗរបស់ពួកគេក្នុងការទទួលបានឧត្តមសិក្សា និងជោគជ័យក្នុងការសិក្សា) [D2.2]
- ម៉ូឌុលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning modules) សម្រាប់ (i) ការបណ្តុះបណ្តាលគ្រូបង្រៀនដំបូងសម្រាប់គ្រូវិទ្យាល័យ និង (ii) គ្រូវិទ្យាល័យដែលកំពុងបម្រើការងារ ជាមួយនឹងសកម្មភាពដែលនាំទៅរកការស្វែងយល់ពី D2.1 និង D2.2 និងកំណត់វិធីប្រើប្រាស់ធនធានទាំងនេះជាមួយសិស្ស និងគ្រួសាររបស់ពួកគេ ជាធនធានបង្រៀនសម្រាប់ ‘សកម្មភាពប្រឹក្សាអាជីព’ ជាពិសេសសម្រាប់សិស្សពីក្រុមងាយរងគ្រោះ។
- ឯកសារគោលនយោបាយស្តីពី របៀបដែលវិស័យឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិអាចរួមកម្លាំងគ្នា ដើម្បីសម្រេចបាននូវសមធម៌ក្នុងការទទួលបានការសិក្សានៅឧត្តមសិក្សាថ្នាក់ជាតិ – ឯកសារដែលមានអនុសាសន៍ជាក់ស្តែងនៃសកម្មភាពដែលត្រូវបានរកឃើញថាមានប្រសិទ្ធភាពក្នុងការចូលរួមរបស់តួអង្គឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចបានសមធម៌ក្នុងការទទួលបានឧត្តមសិក្សានៅកម្ពុជា – សកម្មភាពដែលអាចប្រើដើម្បីណែនាំការអភិវឌ្ឍគោលនយោបាយផ្អែកលើភស្តុតាងស្តីពីអន្តរកាលនៅថ្នាក់ជាតិ។
- វិធីសាស្ត្រច្នៃប្រឌិតក្នុងការអនុវត្តគោលការណ៍រៀនសកម្មក្នុងមុខវិជ្ជាសិក្សាបរិញ្ញាបត្រឆ្នាំទី១ របស់អ្នក – ចងក្រងឧទាហរណ៍នៃសកម្មភាពបង្រៀន និងរៀនដែលអាចពង្រឹងនិស្សិតឱ្យបន្តសិក្សា និងជំរុញជោគជ័យក្នុងការសិក្សា – ដែលបានសាកល្បងក្នុងមុខវិជ្ជាសិក្សាបរិញ្ញាបត្រឆ្នាំទី១ នៅកម្ពុជាជាមួយនិស្សិតមកពីក្រុមងាយរងគ្រោះ។ ផ្អែកលើគោលការណ៍គន្លឹះនៃការរៀនសកម្ម និងបង្ហាញពីរបៀបដែលអាចអនុវត្តបានជាក់ស្តែងក្នុងមុខវិជ្ជាសិក្សាបរិញ្ញាបត្រឆ្នាំទី១ ក្នុងមុខវិជ្ជា STEAM ផ្សេងៗគ្នា។
- របៀបជួយនិស្សិតកម្ពុជាងាយរងគ្រោះឱ្យទទួលបានជោគជ័យក្នុងឧត្តមសិក្សា ដោយប្រើវិធីសាស្ត្រសកម្ម – វីដេអូបង្ហាត់បង្រៀនពន្យល់ពីរបៀបដែល (ធាតុផ្សំនៃ) វិធីសាស្ត្រសកម្មអាចត្រូវបានអនុវត្តដើម្បីដោះស្រាយបញ្ហាប្រឈម ដែលអ្នកបង្រៀននិស្សិតបរិញ្ញាបត្រឆ្នាំទី១ នៅកម្ពុជារាយការណ៍ថាមានឥទ្ធិពលអវិជ្ជមានខ្លាំងបំផុតដល់ការរក្សានិស្សិតឱ្យបន្តសិក្សា និងនិស្សិតជោគជ័យ – ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ។
- កម្មវិធីសិក្សាឆ្នាំទី១ ដែលបានកែសម្រួល ដែលជួយនិស្សិតងាយរងគ្រោះក្នុងការអភិវឌ្ឍជំនាញទន់ដែលចាំបាច់សម្រាប់ជោគជ័យក្នុងការសិក្សា – សំណើកម្មវិធីសិក្សាសម្រាប់មុខវិជ្ជាសិក្សាបរិញ្ញាបត្រ STEAM ឆ្នាំទី១ ដែលរួមបញ្ចូលលទ្ធផលសិក្សាដែលផ្សារភ្ជាប់ទៅនឹងជំនាញទន់ ចាំបាច់ដើម្បីរៀបចំនូវនិស្សិតដែលខ្សោយការត្រៀមខ្លួនឱ្យទទួលបានជោគជ័យ ជាមួយនិងសកម្មភាពវាយតម្លៃ បង្រៀន និងរៀន ដែលពាក់ព័ន្ធ)។ ផ្អែកលើការរៀបចំកម្មវិធីសិក្សាឡើងវិញដែលធ្វើឡើងដោយអ្នកចូលរួមគម្រោង និងបានសាកល្បងក្នុងអំឡុងពេលប្រតិបត្តិគម្រោង។
- គោលការណ៍ណែនាំសម្រាប់ការកសាង និងថែរក្សាភាពជាដៃគូរវាងសាស្ត្រាចារ្យ និងនិស្សិត ដែលអាចធានាបាននូវការរក្សាទុកនិស្សិតឱ្យបន្តសិក្សាកាន់តែរឹងមាំ និងជោគជ័យក្នុងការសិក្សាកាន់តែខ្ពស់សម្រាប់និស្សិត “ទាំងអស់” – ការពិពណ៌នាមួយជំហានម្តងៗអំពីយុទ្ធសាស្ត្រដែលគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដែលមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់ការរក្សាបាននូវនិស្សិតដែលរៀនខ្សោយ ឱ្យបន្តសិក្សា និងជោគជ័យក្នុងការសិក្សារបស់និស្សិតទាំងអស់ អាចអនុវត្តដើម្បីកែសម្រួលកម្មវិធីសិក្សាបរិញ្ញាបត្រឆ្នាំទី១ (យុទ្ធសាស្ត្រដែលចូលរួមនិស្សិត និងសាស្ត្រាចារ្យជាដៃគូស្មើភាពគ្នា) – យុទ្ធសាស្ត្រដែលត្រូវបានរកឃើញថាមានប្រសិទ្ធភាពក្នុងបរិបទកម្ពុជា នៅទូទាំងគ្រឹះស្ថានឧត្តមសិក្សា និងមុខវិជ្ជាជាច្រើន។
- ម៉ូឌុលអេឡិចត្រូនិក “របៀបក្លាយជានិស្សិតបរិញ្ញាបត្រសកម្ម និងជោគជ័យ” – ម៉ូឌុលអេឡិចត្រូនិកសិក្សាដោយខ្លួនឯង ដែលនឹងអនុញ្ញាតឱ្យនិស្សិតថ្មីស្វែងយល់បន្ថែមអំពីវប្បធម៌សាកលវិទ្យាល័យ អ្វីដែលគេរំពឹងពីពួកគេក្នុងនាមជាអ្នកសិក្សាដែលម្ចាស់ការ/ស្វ័យភាពកាន់តែខ្លាំង និងរបៀបប្រើប្រាស់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេឱ្យបានល្អបំផុតដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សា។
- គម្រោងផ្តល់ប្រឹក្សាពីនិស្សិតទៅនិស្សិត – ទាំងពីរក្រុម មានអទិភាព និងក្រុមងាយរងគ្រោះ – នឹងត្រូវបានបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកផ្តល់ប្រឹក្សា (Mentors) សម្រាប់និស្សិតថ្មីមកពីក្រុមងាយរងគ្រោះ។ គម្រោងផ្តល់ប្រឹក្សានឹងត្រូវបានបង្កើតឡើងនៅ SRU, RUPP, ITC និង UHST ហើយត្រូវបានពិពណ៌នាសម្រាប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាផ្សេងទៀតអាចអនុវត្តតាមបាន។
- អង្គភាពនិស្សិតជោគជ័យ – អង្គភាពនិស្សិតជោគជ័យ (SSUs) នឹងត្រូវបានបង្កើតឡើងនៅ SRU, RUPP, ITC និង UHST។ អង្គភាព SSUs នឹងប្រមូលផ្តុំនិស្សិត សាស្ត្រាចារ្យ អ្នកអភិវឌ្ឍន៍មហាវិទ្យាល័យ និងភាគីផ្សេងទៀតនៅតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ដែលនឹងប្រើប្រាស់សមិទ្ធផលរបស់ START Cambodia ដើម្បីធានាបាននូវអន្តរកាលប្រកបដោយបរិយាបន្ន សមធម៌ក្នុងការទទួលបានការសិក្សា ការរក្សានិស្សិតឱ្យបន្តសិក្សាកាន់តែរឹងមាំ និងអត្រាជោគជ័យក្នុងការសិក្សាកាន់តែខ្ពស់សម្រាប់ក្រុមងាយរងគ្រោះ។
- ឯកសារគោលនយោបាយ START-Cambodia សម្រាប់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ – មេរៀនដែលទទួលបានក្នុងអំឡុងពេលការអនុវត្តគម្រោង START Cambodia នឹងត្រូវបានសង្ខេបជាធាតុចូលសម្រាប់ការពិភាក្សា នៅពេលរៀបចំឯកសារគោលនយោបាយកម្ពុជា (ផែនការយុទ្ធសាស្ត្រវិស័យអប់រំ – ESP ។ល។) សម្រាប់ដំណាក់កាលក្រោយគម្រោង។
START Cambodia Erasmus+ project: 101235749