អំពីគម្រោង
ទិសដៅការងារទាំង ៣ របស់គម្រោង START Cambodia
START Cambodia ជំរុញការកែទម្រង់រចនាសម្ព័ន្ធតាមរយៈសកម្មភាពដែលបានរៀបចំឡើងតាមលំនាំការងារ ឬទិសដៅការងារដែលទាក់ទងគ្នាចំនួនបី៖
ទិសដៅទី១៖ ការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ជាងមុនចាប់ពីកម្រិតមធ្យមសិក្សាទុតិយភូមិ
ទិសដៅទី១ ផ្តោតលើការគាំទ្រការផ្លាស់ប្តូរទៅកាន់ឧត្តមសិក្សាចាប់ផ្តើមពីក្នុងដំណាក់កាលមធ្យមសិក្សាទុតិយភូមិ។ ក្នុងកម្រិតភូមិសិក្សានេះគឺជាអំឡុងពេលដែលសំខាន់សម្រាប់សិស្សានុសិស្សត្រូវធ្វើការសម្រេចចិត្តលើអាជីពរបស់ពួកគេ។ នៅដំណាក់កាលនេះ តួនាទីរបស់គ្រូបង្រៀនមានសារៈសំខាន់ណាស់ក្នុងការធានាថាសិស្ស និងគ្រួសាររបស់ពួកគេ ជាពិសេស សិស្សដែលមកពីមជ្ឈដ្ឋានខ្វះខាត ត្រូវតែទទួលបានព័ត៌មាន និងការណែនាំត្រឹមត្រូវ និងទាន់ពេលវេលា។ សិស្សទាំងអស់ចាំបាច់ត្រូវទទួលបានការគាំទ្រ ក្នុងដំណាក់កាលនេះ ហើយរឹតតែពិសេសសម្រាប់សិស្សមកពីក្រុមងាយរងគ្រោះ។ គម្រោង START Cambodia នឹងបង្កើតព័ត៌មានដែលរៀបចំឡើងជាពិសេស និងធនធានវិធីសាស្ត្របង្រៀន សម្រាប់លោកគ្រូ-អ្នកគ្រូនៅកម្រិតមធ្យមសិក្សាទុតិយភូមិ យកទៅប្រើប្រាស់ និងអភិវឌ្ឍទំហំមេរៀន(ម៉ូឌុល)បណ្តុះបណ្តាលគរុនិស្សិត និងគ្រូបង្រៀន ដើម្បីស្វែងយល់ពីរបៀបដែលពួកគេអាចជួយតម្រង់ទិស និងគាំទ្រសិស្សឱ្យបានល្អបំផុតក្នុងដំណាក់កាលអន្តរកាលនេះ។ អ្នកជំនាញ NIE និស្សិតបរិញ្ញាបត្រ និងអង្គភាពពាក់ព័ន្ធនៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងធ្វើការរួមគ្នាលើសកម្មភាពទាំងនេះ។
ទិសដៅទី២៖ ការកែសម្រួលមុខវិជ្ជាសិក្សាឆ្នាំទី១ ដើម្បីរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។
ទិសដៅទី២ ផ្តោតលើការកែសម្រួលមុខវិជ្ជាសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ដើម្បីជួយរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។ សាស្ត្រាចារ្យនៃគម្រោង START Cambodia និងបង្កើតធនធានសិក្សាសម្រាប់គ្រូបង្រៀននៅកម្រិតឧត្តមសិក្សាទាំងអស់នៅកម្ពុជា។ មុខវិជ្ជាសិក្សាឆ្នាំទី១ ក៏នឹងត្រូវបានកែសម្រួលដោយមានគោលបំណងបញ្ជ្រាបលទ្ធផលសិក្សាដែលផ្សារភ្ជាប់ទៅនឹងសមត្ថភាពផ្នែកទន់ (Transversal Competences) ដែលជាគន្លឹះសម្រាប់រក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។ ។
និស្សិតក៏នឹងចូលរួមយ៉ាងសកម្មធ្វើកិច្ចការនេះ ក្នុងការសម្រេចជ្រើសរើសកន្លែងសិក្សា និងផ្តល់មតិកែលម្អលើប្រសិទ្ធភាពនៃអន្តរទំនាក់ទំនង។ និស្សិត និងសាស្ត្រាចារ្យនឹងធ្វើការរួមគ្នាលើការកែសម្រួលមុខវិជ្ជាសិក្សា ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរទៅនឹងតម្រូវការនិស្សិតគ្រប់មជ្ឈដ្ឋាន ជាពិសេសនិស្សិតងាយរងគ្រោះ។
ទិសដៅទី៣៖ គម្រោងការ និងរចនាសម្ព័ន្ធសាកលវិទ្យាល័យ សម្រាប់ការផ្លាស់ប្តូរប្រកបដោយបរិយាបន្នទៅកាន់ឧត្តមសិក្សា
ទិសដៅទី៣ ផ្តោតលើគម្រោងការ និងរចនាសម្ព័ន្ធដែលគ្រឹះស្ថានឧត្តមសិក្សាអាចដាក់ឱ្យអនុវត្ត បន្ថែមលើអ្វីដែលអាចធ្វើបាននៅក្នុងមុខវិជ្ជាឆ្នាំទី១ ដើម្បី គាំទ្រនិស្សិតក្នុងដំណាក់កាលអន្តរកាល ចាប់ពីពេលដែលពួកគេក្លាយជានិស្សិតជាផ្លូវការ និងពេញមួយឆមាសទី១ ឬឆ្នាំទី១៖
- របៀបដែលនិស្សិតបរិញ្ញាបត្រឆ្នាំបន្តបន្ទាប់អាចជួយគាំទ្រនិស្សិតចំណូលថ្មី
- របៀបដែលនិស្សិតបរិញ្ញាបត្រឆ្នាំទី១ អាចត្រូវទទួលបានការណែនាំឱ្យយល់ដឹងកាន់តែច្បាស់អំពីការរំពឹងទុកថ្មីៗ និងទិដ្ឋភាពសំខាន់ៗ នៃរបៀបរបបសិក្សានៅសាកលវិទ្យាល័យ និង
- របៀបដែលកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអាច រៀបចំឡើងយ៉ាងល្អបំផុត ដើម្បីធ្វើឱ្យដំណាក់កាលអន្តរកាលនេះកាន់តែប្រសើរឡើងសម្រាប់និស្សិតគ្រប់រូប ជាពិសេសអ្នកដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាត។
សមិទ្ធផលសំខាន់ៗ និងលទ្ធផលរំពឹងទុក
- ធនធានជំនួយការបង្រៀន ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទៅកាន់ឧត្តមសិក្សា – រូបភាពព័ត៌មាន (Infographics) ដែលមានព័ត៌មានអំពី (១) ការផ្លាស់ប្តូរទៅកាន់ឧត្តមសិក្សា (HE) (២) សមត្ថភាពដែលទាមទារសម្រាប់ភាពជោគជ័យ (៣) បញ្ហាប្រឈមដែលនិស្សិតបរិញ្ញាបត្រឆ្នាំទី១ជួបប្រទះ និង (៤) ការឆ្លើយតបទៅនឹងសំណួររបស់លោកគ្រូ-អ្នកគ្រូនៅកម្រិតវិទ្យាល័យអំពីការសិក្សានៅឧត្តមសិក្សា។ធនធានទាំងនេះរៀបចំឡើងក្នុងគោលបំណងឱ្យលោកគ្រូ-អ្នកគ្រូនៅកម្រិតមធ្យមសិក្សាប្រើប្រាស់ក្នុងវគ្គប្រឹក្សាយោបល់អាជីព ជាពិសេសអ្នកតំណាងមកពីក្រុមងាយរងគ្រោះ ឱ្យទទួលបានព័ត៌មានច្បាស់លាស់អំពីការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលអ្នកសិក្សាត្រូវការដើម្បីត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ [D2.1]
- វីដេអូខ្លីៗផ្តល់ព័ត៌មានសម្រាប់សិស្ស និងគ្រួសាររបស់ពួកគេ – បង្កើតវីដេអូទម្រង់ Tiktok ដើម្បីលើកទឹកចិត្ត (i)សិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឱ្យចុះឈ្មោះចូលរៀននៅកម្រិតឧត្តមសិក្សា និងការជ្រើសរើសកម្មវិធីសិក្សា ដែលឆ្លើយតបទៅនឹងសំណួររបស់សិស្ស អំពីការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬដំណាក់កាលអន្តរកាលទៅកាន់ឧត្តមសិក្សា ជាពិសេសសិស្សមកពីក្រុមជនងាយរងគ្រោះ និង (ii) គ្រួសារដែលមានបទពិសោធន៍តិចតួច ឬគ្មានសោះអំពីការសិក្សានៅថ្នាក់ឧត្តមសិក្សា (ដើម្បីឆ្លើយតបសំណួរដែលសមាជិកគ្រួសារមានអំពីការផ្លាស់ប្តូរទៅឧត្តមសិក្សា និងវិធីគាំទ្រកូនៗរបស់ពួកគេឱ្យទទួលបានព័ត៌មានអំពីការសិក្សានៅឧត្តមសិក្សា និងការសម្រេចបានជោគជ័យក្នុងការសិក្សា នៅថ្នាក់ឧត្តមសិក្សា។) [D2.2]
- ម៉ូឌុលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning modules) សម្រាប់ (i) ការបណ្តុះបណ្តាលដំបូងដល់គ្រូបង្រៀន នៅកម្រិតមធ្យមសិក្សាទុតិយភូមិ និង (ii) គ្រូបង្រៀនក្នុងក្របខ័ណ្ឌនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងសកម្មភាពនានាដែលដឹកនាំទៅរកការស្វែងយល់ពីលទ្ធផល D2.1 និង D2.2 ព្រមទាំងកំណត់វិធីសាស្ត្រក្នុងការយកធនធានទាំងនេះទៅប្រើប្រាស់ជាមួយសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ក្នុងនាមជាធនធានវិធីសាស្ត្របង្រៀនសម្រាប់ «សកម្មភាពប្រឹក្សាយោបល់អំពីអាជីព» ជាពិសេសសម្រាប់សិស្សមកពីក្រុមជនងាយរងគ្រោះ។
- ឯកសារទស្សនាទានគោលនយោបាយស្តីពី «របៀបដែលផ្នែកឧត្តមសិក្សា និងផ្នែកមធ្យមសិក្សា ទុតិយភូមិអាចរួមកម្លាំងគ្នា ដើម្បីសម្រេចបាននូវការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ជាងមុននៅថ្នាក់ឧត្តមសិក្សា»៖ ឯកសារដែលរួមបញ្ចូលនូវអនុសាសន៍ជាក់ស្តែងនៃសកម្មភាពនានា ដែលត្រូវបានរកឃើញថាមានប្រសិទ្ធភាព ក្នុងការជម្រុញឱ្យអង្គភាពពាក់ព័ន្ធក្នុងផ្នែកឧត្តមសិក្សា និងផ្នែកមធ្យមសិក្សាទុតិយភូមិចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចឱ្យបាននូវការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌នៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា។ សកម្មភាពទាំងនេះ អាចយកទៅប្រើប្រាស់ជាការតម្រង់ទិសសម្រាប់ការអភិវឌ្ឍគោលនយោបាយផ្អែកលើភស្តុតាង ស្តីពីដំណាក់កាលអន្តរកាលនៅថ្នាក់ជាតិ។
- វិធីសាស្ត្រនវានុវត្តន៍ក្នុងការអនុវត្តគោលការណ៍វិធីសាស្ត្របង្រៀនបែបសកម្ម នៅក្នុងមុខវិជ្ជាឆ្នាំទី១ នៃកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ៖ កម្រងឧទាហរណ៍នៃសកម្មភាពបង្រៀន និងរៀនដើម្បីរក្សានិស្សិត ឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវបានសាកល្បងអនុវត្តជាមួយនិស្សិតមកពីក្រុមងាយរងគ្រោះក្នុងមុខវិជ្ជាសិក្សា STEAM បរិញ្ញាបត្រឆ្នាំទី១នៅកម្ពុជា ដោយផ្អែកលើគោលការណ៍គន្លឹះនៃវិធីសាស្ត្របង្រៀនបែបសកម្ម ។
- វិធីសាស្ត្រជួយដល់និស្សិតកម្ពុជាមកពីក្រុមជនងាយរងគ្រោះឱ្យសម្រេចបានជោគជ័យក្នុងការសិក្សានៅកម្រិតឧត្តមសិក្សា តាមរយៈការអនុវត្តវិធីសាស្ត្របង្រៀនបែបសកម្ម៖
វីដេអូណែនាំ ដែលពន្យល់ពីរបៀបនៃការយក ធាតុផ្សំនៃ វិធីសាស្ត្របង្រៀនបែបសកម្មទៅអនុវត្តជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមនានា របស់សាស្ត្រាចារ្យដែលបានបង្រៀននិស្សិតឆ្នាំទី១ នៅកម្ពុជាបានរាយការណ៍ថា មានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតដល់ការរក្សានិស្សិតឱ្យបន្តការសិក្សា និងសម្រេចបានជោគជ័យក្នុងការសិក្សា ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។ - កម្មវិធីសិក្សាក្នុងឆ្នាំទី១ ដែលបានកែលម្អឡើងវិញនឹងជួយនិស្សិតងាយរងគ្រោះក្នុងការអភិវឌ្ឍជំនាញទន់ដែលចាំបាច់ដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សា – បង្កើតកម្មវិធីសិក្សាមុខវិជ្ជាសិក្សាបរិញ្ញាបត្រ ជំនាញSTEAM ក្នុងឆ្នាំទី១ ដោយរួមបញ្ចូលលទ្ធផលសិក្សាដែលផ្សារភ្ជាប់ទៅនឹងជំនាញទន់ ចាំបាច់ដើម្បីឱ្យនិស្សិតដែលខ្សោយត្រៀមខ្លួនទទួលបានជោគជ័យ ព្រមទាំងរួមបញ្ចូលនូវសកម្មភាពវាយតម្លៃ បង្រៀន និងរៀន ដែលពាក់ព័ន្ធ ដោយផ្អែកលើការរៀបចំកម្មវិធីសិក្សាឡើងវិញដែលធ្វើឡើងដោយសិក្ខាកាមនៃគម្រោង និងបានសាកល្បងក្នុងអំឡុងពេលប្រតិបត្តិគម្រោង។
- គោលការណ៍ណែនាំសម្រាប់ការកសាង និងថែរក្សាភាពជាដៃគូរវាងសាស្ត្រាចារ្យ និងនិស្សិត ដែលអាចរក្សានិស្សិតគ្រប់រូបឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ៖ ការពិពណ៌នាអំពីយុទ្ធសាស្ត្រតាមលំដាប់លំដោយ ដែលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាអាចយកទៅអនុវត្ត ក្នុងការកែសម្រួលកម្មវិធីសិក្សាឆ្នាំទី១ នៃកម្រិតបរិញ្ញាបត្រ សំដៅលើកកម្ពស់ការបន្តការសិក្សារបស់និស្សិតដែលខ្វះខាត ការត្រៀមខ្លួន និងភាពជោគជ័យក្នុងការសិក្សារបស់និស្សិតគ្រប់រូប។ យុទ្ធសាស្ត្រទាំងនេះជម្រុញឱ្យមានការចូលរួមពីសំណាក់និស្សិត និង សាស្ត្រាចារ្យក្នុងនាមជាដៃគូស្មើភាពគ្នា ហើយក៏ជាយុទ្ធសាស្ត្រចាត់ទុកថាមានប្រសិទ្ធភាព ចំពោះបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមុខជំនាញជាច្រើនទៀតក្នុងបរិបទកម្ពុជា។
- ម៉ូឌុលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ស្តីពី «របៀបក្លាយជានិស្សិតកម្រិតបរិញ្ញាបត្រដ៏សកម្ម និងជោគជ័យ»៖ ម៉ូឌុលសិក្សាដោយខ្លួនឯង នឹងអនុញ្ញាតឱ្យនិស្សិតថ្មី ស្វែងយល់បន្ថែមអំពី ស្ថានភាពននៃការសិក្សានៅសាកលវិទ្យាល័យ ការរំពឹងទុកក្នុងនាមជានិស្សិតដែលមានភាពម្ចាស់ការ និងឯករាជ្យកាន់តែខ្លាំង ព្រមទាំងរបៀបគ្រប់គ្រងពេលវេលា និងកិច្ចខិតខំប្រឹងប្រែងឱ្យបានល្អបំផុត ដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សា។
- គម្រោងផ្តល់ប្រឹក្សាពីនិស្សិតទៅនិស្សិត ៖ និស្សិតទាំងពីរក្រុមរួមមានក្រុមដែលមានមានអទិភាព និងក្រុមងាយរងគ្រោះ នឹងទទួលបានការបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកផ្តល់ប្រឹក្សា (Mentors) សម្រាដល់និស្សិតថ្មីមកពីក្រុមងាយរងគ្រោះ។ គម្រោងផ្តល់ប្រឹក្សាទាំងនេះ នឹងត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យស្វាយរៀង (SRU) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (UHST) ព្រមទាំងត្រូវបានពិពណ៌នាជាមេរៀនពិសោធន៍ ដើម្បីឱ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដទៃទៀតអាចយកទៅអនុវត្តតាម។
- អង្គភាពគាំទ្រភាពជោគជ័យរបស់និស្សិត (Student Success Units)៖ អង្គភាពគាំទ្រភាពជោគជ័យរបស់និស្សិត (SSUs) នឹងត្រូវបានបង្កើតឡើងនៅ SRU, RUPP, ITC និង UHST នឹងប្រមូលផ្តុំនិស្សិត សាស្ត្រាចារ្យ អ្នកអភិវឌ្ឍន៍សមត្ថភាពសាស្ត្រាចារ្យ និង អ្នកពាក់ព័ន្ធដទៃទៀត នៅតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ដើម្បីយកលទ្ធផលសម្រេចបាននៃគម្រោង START Cambodia ទៅប្រើប្រាស់ ដើម្បីធានាបាននូវដំណាក់កាលអន្តរកាលប្រកបដោយ បរិយាបន្ន ការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ជាងមុន និងរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ក្រុមជនងាយរងគ្រោះ។
- ឯកសារទស្សនាទានគោលនយោបាយនៃគម្រោង START Cambodia សម្រាប់ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ៖ មេរៀនពិសោធន៍ដែលទទួលបានក្នុងអំឡុងពេលនៃការអនុវត្តគម្រោង START Cambodia នឹងត្រូវបានបូកសរុបជាធាតុចូលសម្រាប់ការពិភាក្សា នៅពេលរៀបចំឯកសារគោលនយោបាយរបស់កម្ពុជា ដូចជា (ផែនការយុទ្ធសាស្ត្រវិស័យអប់រំ – ESP ជាដើម) ក្រោយបញ្ចប់គម្រោង។
START Cambodia Erasmus+ project: 101235749