តើ START Cambodia គឺជាអ្វី?

START Cambodia គឺជាគម្រោង​នៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រដោយកែលម្អលក្ខខណ្ឌដើម្បីផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយ ដល់និស្សិតគ្រប់មជ្ឈដ្ឋាន និងរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។ គម្រោងនេះមានគោលបំណងកសាងសមត្ថភាពក្នុងផ្នែកឧត្តមសិក្សាប្រភេទ CBHE Strand 3 ក្រោមកម្មវិធី Erasmus+។ គម្រោងនេះជំរុញឱ្យមានការកែទម្រង់រចនាសម្ព័ន្ធផ្នែកឧត្តមសិក្សានៅកម្ពុជា ដែលចាំបាច់សម្រាប់ធានាបាននូវការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន ការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ជាងមុន និងការរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ក្រុមជនងាយរងគ្រោះ។

ការផ្លាស់ប្តូររចនាសម្ព័ន្ធដែលចាំបាច់ទាំងនេះ នឹងត្រូវអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដែលជាអាជ្ញាធរកំពូលនៅឧត្តមសិក្សានៃព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានជាតិអប់រំ (NIE) ដែលជាស្ថាប័នបណ្តុះបណ្តាលគ្រូបង្រៀនថ្នាក់ជាតិ និងគ្រឹះស្ថានឧត្តមសិក្សាឈានមុខចំនួន ៤ នៅកម្ពុជា រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (UHST) ក្រោមការសម្របសម្រួលពីសាកលវិទ្យាល័យ Groningen ប្រទេសហូឡង់ និងមានការគាំទ្រពីដៃគូអឺរ៉ុបចំនួន ៣ រួមមាន AEET, UPM និង METUដែលមានបទពិសោធន៍ខ្ពស់ក្នុងការគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅរកបរិយាបន្ន និងសិស្សមជ្ឈមណ្ឌល។

និស្សិតថ្នាក់បរិញ្ញាបត្រមកពី RUPP, ITC, SRU និង UHST នឹងធ្វើការរួមគ្នាជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញឧត្តមសិក្សាផ្សេងទៀត តាំងពីការចាប់ផ្តើមអនុវត្តរហូតដល់ចប់គម្រោង។

ការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយចីរភាពជាមួយផ្នែកមធ្យមសិក្សាទុតិយភូមិ គឺជាលក្ខណៈពិសេសគន្លឹះមួយទៀតនៃគម្រោង START Cambodia។

កម្មវិធីផ្សព្វផ្សាយចំនួន ២៨ ដែលបានគ្រោងទុក នឹងជួយផ្សព្វផ្សាយទៅដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងផ្នែកឧត្តមសិក្សា និងផ្នែកមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា។ គម្រោង START Cambodia និង ជម្រុញផ្នែកទាំងពីរនេះ ឱ្យប្តេជ្ញាចិត្តក្នុងការរក្សានិរន្តរភាពនៃកំណែទម្រង់។

គម្រោងនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ (១) សិស្សានុសិស្ស និងនិស្សិតកម្ពុជាទាំងអស់នាពេលអនាគត ជាពិសេសអ្នកដែលមកពីក្រុមងាយរងគ្រោះ (២)ផ្នែកឧត្តមសិក្សានៅកម្ពុជា (៣) ផ្នែកមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា និង (៤) សង្គមកម្ពុជាទាំងមូល ក៏ដូចជាផ្តល់នូវធនធាននានា ដែលប្រព័ន្ធអប់រំ (ឧត្តមសិក្សា) នៅក្រៅប្រទេសកម្ពុជាអាចយកទៅប្រើប្រាស់ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងបង្កើនសមធម៌ក្នុងការទទួលបានការអប់រំកម្រិតឧត្តមសិក្សា សំដៅឈានទៅសម្រេចបាននូវការងារសមរម្យ។

តើយើងចង់សម្រេចគោលបំណងអ្វីខ្លះ?

គោលបំណងទូទៅនៃគម្រោង START Cambodia គឺ៖ ជំរុញការកែទម្រង់រចនាសម្ព័ន្ធផ្នែកឧត្តមសិក្សានៅកម្ពុជា ដែលចាំបាច់សម្រាប់ធានានូវការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន ការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ជាងមុន និងការរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ក្រុមជនងាយរងគ្រោះ។

គម្រោង START Cambodia មានគោលបំណងជាក់លាក់ទាំងបួន ដូចខាងក្រោម៖

១. បំពាក់បំប៉នអ្នកពាក់ព័ន្ធសំខាន់ៗ ដែលគាំទ្រដល់សិស្សានុសិស្សនាពេលអនាគត ជាពិសេសសិស្សមកពីក្រុមងាយរងគ្រោះ ក្នុងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដោយជោគជ័យទៅកាន់ឧត្តមសិក្សា តាម    រយៈការផ្តល់ព័ត៌មានដែលរៀបចំឡើងជាពិសេស រួមទាំងធនធានវិធីសាស្ត្របង្រៀន និងធនធានសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD)។

២.ដាក់បញ្ចូលការច្នៃប្រឌិតនៃកម្មវិធីសិក្សា សំដៅពង្រឹងនិស្សិតឱ្យបន្តការសិក្សា និងការសម្រេចបានជោគជ័យក្នុងការសិក្សា ក្នុងមុខវិជ្ជាឆ្នាំទី១ នៃកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជំនាញ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា)។

៣.បង្កើតរចនាសម្ព័ន្ធ និងយន្តការគាំទ្រនៅកម្រិតគ្រឹះស្ថាន និងកម្រិតកម្មវិធីសិក្សា ដែលជាតម្រូវការចាំបាច់ដើម្បីឱ្យការផ្លាស់ប្តូរទៅកាន់ឧត្តមសិក្សាមានលក្ខណៈបរិយាបន្ន ជាពិសេសសម្រាប់និស្សិតមកពីក្រុមងាយរងគ្រោះ។

៤. ការបង្កើតយន្តការសម្រាប់អាជ្ញាធរឧត្តមសិក្សាកម្ពុជា អ្នករៀបចំគោលនយោបាយកម្រិតគ្រឹះស្ថាន សិស្ស-និស្សិតមកពីក្រុមជនងាយរងគ្រោះ និង    សាស្ត្រាចារ្យ ក្នុងការចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិ និងសកម្មភាពរួមគ្នា ដែលផ្តោតលើការរក្សានិរន្តរភាព និងការបន្តពង្រីកការកែទម្រង់រចនាសម្ព័ន្ធ។

បណ្តាញសមាជិក

គម្រោង START Cambodia អនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាចំនួនប្រាំ និងគ្រឹះស្ថានដៃគូអឺរ៉ុបចំនួនបួន។

ដៃគូខាងកម្ពុជា៖

ដៃគូខាងអឺរ៉ុប៖

ទំនាក់ទំនង

អ្នកសម្របសម្រួលគម្រោង៖ បណ្ឌិត María Yárosh នាយិកាវិទ្យាស្ថាន International Tuning Academy នៃសាកលវិទ្យាល័យ Groningen ប្រទេសហូឡង់

START Cambodia Erasmus+ project: 101235749